ព្រះសីហនុ ៖ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២ និង ៤២នាទី មានប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយៈទូរស័ព្ទហតឡាញរបស់គណៈអភិបាលខេត្តថា ប្រទះឃើញអាវុធត្រូវបានគេផ្លុងចោលនៅ ចំណុចផ្លូវឡើងលើភ្នំសាយហាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុ និងដកហូតបាអាវុវែងម៉ាកAK ចំនួន ០២ដើម, បង់ចំនួន ០២ និង គ្រាប់កាំភ្លើងចំនួន ១១គ្រាប់ មកកាន់ការិយាល័យនគរបាព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវបន្ត ៕