ស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ចោលប្តីនិងកូនតូចពីរនាក់នៅស្រុកព្រះស្តេច!
(ព្រៃវែង)៖ ករណី ស្ត្រីអាជីវករលក់បន្លែម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែងលក់ដូរខាងមុខផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ ត្រូវបានភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១.៣០នាទីព្រឹក ថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះក្នុងផ្សារទ្រា ស្ថិតនៅភូមិព្រៃមាស ឃុំ អង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សាកសពឈ្មោះ ចន ម៉ាលីន (ហៅស្រីកែវ) ភេទស្រី អាយុ ២៤ឆ្នាំ មានប្តីនិងកូនតូចពីរនាក់ មុខរបរអាជីវករលក់បន្លែនៅផ្សារទ្រា រស់នៅផ្ទះ ភូមិ ឃុំ ខាងលើ ត្រូវខ្សែភ្លេីងអគ្គីសនីឆក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុជនរងគ្រោះត្រូវម៉ូទ័រខ្នោសកូសដូងត្រូវទឹកសើមឆ្លងចរន្តភ្លេីងបណ្តាលឲ្យឆក់។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕