កំពង់ធំ ៖ កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឫស្សី ឃាត់ខ្លួនជនបង្កម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ នៅចំណុចលក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហេតុនេះកើតឡើងនៅវេលាម៉ោង២០ និង ៣០នាទី នាថ្ងៃ ទី០៥ ខែតុលា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្ករជាជនមានសតិមិនគ្រប់គ្រាន់និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង: ១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ), ២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ), ៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ) និង៤.រថយន្តប្រភេទ ២បាំង (បែកកញ្ចក់មើលក្រោយ)។
ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅស្ថានវិញ ៕