​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ទូរ​ស័ព្ទ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ថា​មាន​សមាជិកគ្រួសារ​គាត់​ដែល​ត្រូវជា​កូន​ និង​បងប្រុស​ ឈ្មោះ​ ស្រេង​ វី​ ភេទ​ប្រុស​ អាយុ ​២៣​ឆ្នាំ​ បាន​លួច​ប្រើប្រាស់​គ្រឿងញៀន​នៅ​លើ​ផ្ទះ​ ។​

​នៅ​ថ្ងៃ​ចន្ទ​ ៣​រោច​ ខែអស្សុជ​ ឆ្នាំជូត​ទោស័ក​ ពុទ្ធសករាជ​ ២៥៦៤​ត្រូវ​នឹង​ថ្ងៃ​ ទី​០៥​ ខែតុលា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១៨:៤៦​នាទី​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ GCNP​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជូន​ដំណឹង​នេះ​ដល់​អធិការ​នគរបាល​ស្រុក​មុខកំពូល​ ហើយ​បាន​ចាត់​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​ប៉ុស្តិ៍​រកា​កោង​២​ ចុះ​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ ឈុ​ន​ សុគន្ធ​(​ត្រូវជា​ម្តាយ​)​ ភេទ​ស្រី​ អាយុ​ ៦១​ឆ្នាំ​ ,​ឈ្មោះ​ ស្រេង​ ស្រី​ណែ​ត​ (​ត្រូវជា​ប្អូន​)​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ ​ភូមិ​ដើម​ជ្រៃ​ ឃុំ​រកា​កោង​ទី​២​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

​ជា​សំណូមពរ​របស់​អាណាព្យាបាល​និង​ប្អូនស្រី​ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ ហើយ​ជួយ​បញ្ជូន​កូនប្រុស​របស់​គាត់​ទៅ​បន្សាប​គ្រឿងញៀន​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ផង​ ព្រោះ​គាត់​ពុំ​មាន​លទ្ធភាព​ចេញ​ថវិកា​ សម្រាប់​បង់​មណ្ឌល​ក្រែ​ប្រែ​និង​សោហ៊ុយ​ទេ​ ។​

​ឆ្លើយ​តប​នឹង​សំណូមពរ​ខាងលើ​របស់​អ្នក​មីង​ សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​នាំ​ខ្លួន​ឈ្មោះ​ ស្រេង​ វី​ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​ ២​ ដើម្បី​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​ ។​

​ដោយ​ពិនិត្យ​ឃើញជាក់ស្ដែង​នៅ​ជីវភាព​ខ្វះខាត​របស់​អ្នក​មីង​ លោក ​អធិការផ្នែក​ជំនាញ​និង​លោកនាយ​ប៉ុស្តិ៍​ ក៏​ជួយ​ទាំង​មធ្យោបាយ​ និង​ថវិកា​មួយ​ចំនួន​សម្រាប់​បង់​សេវា​មណ្ឌល​កែប្រែ​និង​សោ​ហុយ​ ដើម្បី​សម្រួល​ក្នុង​ការ​បញ្ជូន​កូនប្រុស​គាត់​ទៅ​មណ្ឌល​កែប្រែ​ និង​បន្សាប​គ្រឿងញៀន​ ។​