ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅចំណុចបឹងជម្រុកក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យអាជ្ញាធរជួយជួសជុលផ្លូវចូលក្នុងភូមិពិបាកជាង ១០ឆ្នាំ មិនទាន់មានការជួសជុលឡើយ តាំងពីអ្នកភូមិរស់នៅតិចរហូតមកដល់បច្ចុប្បន្ននេះ រស់នៅមានចំនួន ៤២៥គ្រួសារ។

ពលរដ្ឋលើកឡើងថា៖ ផ្លូវលំចូលក្នុងភូមិរបស់ពួកគាត់នេះ មានការលំបាកជាង១០ឆ្នាំហើយ ឲ្យតែខែវស្សាគឺពិបាកធ្វើដំណើរតែម្តង មានភក់ ក្រឡុក ដីស្អិត ធ្វើដំណើរមិនកើត កុំថាឡើយកង់ ម៉ូតូ រថយន្ត សូម្បីតែ គោយន្ត និងត្រាក់ទ័រក៏បើកទៅមុខស្ទើមិនរួចផងដែរ។ ឲ្យតែមានភ្លៀងធ្លាក់ ផ្លូវបើកបរទៅមុខមិនរួច ពេលទឹកជន់ខ្លាំងបានផ្តាច់ផ្លូវពីរទៅបីកន្លែង មានរយៈពេលជិត២ខែ។

ពលរដ្ឋបញ្ជាក់បន្ថែមថា៖ នៅពេលមានអ្នកឈឺស្កាត់ ឬមនុស្សពោះធំសំរាលកូន អ្នកភូមិត្រូវនាំគ្នាកាប់ដើមឬស្សី សហការគ្នា ដាក់អន្រឹងសែងដែលមានប្រវែងផ្លូវជិត៤០០០ម៉ែត្រ ទើបទៅដល់ផ្លូវជាតិលេខ៥៩ដេ ទើបជិះរថយន្ត ឬម៉ូតូទៅកាន់មន្ទីរពេទ្យបន្ត។ ចំពោះសិស្សសាលាវិញអ្នកភូមិត្រូវបង្ខំចិត្តសង់ជារោងបង្កើតសាលាដោយខ្លួនឯងនៅក្នុងសហគមន៍របស់ខ្លួន និងមិនទាន់មានគ្រូបង្ហាត់ច្បាស់លាស់ឡើយ៕

​នហ៩ល៦ង៊០ឥិ្៊ឥៀិ្០ឥ៊ងិ៊ឥ×