(ភ្នំពេញ): កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២០  រថយន្តហ៊ីយ៉ាន់ក្រឡុកស៊ីម៉ង់ត៍ឆ្លងផ្លូវអាបែនទៅត្រង់បុកគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងរបួសធ្ងន់  ចំណុចទល់មុខរណ្តៅដីលើ មហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្ត ហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-8319 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។ រថយន្ត បែនដឹកខ្សាច់ ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំPP 0926 បើកដោយឈ្មោះ សួន សុជុន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍ បានបើកចេញពីចំណតរថយន្តមុខរណ្តៅដី ពីជើងទៅត្បូងឆ្លងមហាវិថីឈ្នះឈ្នះមិនទាន់ផុតផង ក៏ស្រាប់តែរថយន្តបែនដឹកខ្សាច់ បើកតាមហាវិថីឈ្នះឈ្នះពីកើតទៅលិចគេចជ្រុល ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹង បណ្តាលឲ្យរថយន្តបែនដឹកខ្សាច់ខូចខាតកណាត់មុខយ៉ាងដំណំតៃកុងរងរបួសធ្ងន់។ សមត្ថកិច្ចទាក់ទងរថយន្តដឹកជនរងគ្រោះដឹកទៅមន្ទីរពេទ្យ ៕