-ចំណុចកើតហេតុ:ផ្ទះជនរងគ្រោះភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈ ទ្រី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ លក់ដូរ ជនជាតិខ្មែរ

ស្នាកនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដកហូត: ខ្សែលីឡុងជ័រពណ៌ស ប្រវែង១.២០ម៉ែត្រ

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ សុខ មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ បានអោយដឹងថា៖នៅថ្ងៃទី០៥ខែ តុលា ឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទីជនរងគ្រោះមានអាការះឈឺខ្លាំងអស់កំលាំង ធ្វើទុកក្រពះខ្លាំងដោយមានជំងឺយូរមកហើយ បានយកទៅមន្ទីរពេទ្យជិតផ្ទះ ដោយដាក់សារ៉ូមអោយមានកំលាំង នៅវេលាម៉ោង២២និង០០នាទីថ្ងៃ ខែឆ្នាំដដែល ជនរងគ្រោះបានត្រលប់មកផ្ទះវិញ បានហូបបបរហើយ ក៏ចូលសំរាកក្នុងបន្ទប់។លុះនៅថ្ងៃទី៦ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទីប្រពន្ធក៌បានក្រោកពីដេក ឃើញបាត់ជនរងគ្រោះ ក៏ដើររកក្នុងផ្ទះមិនឃើញ បានឡើងទៅខាងលើដំបូលផ្ទះឃើញជនរងគ្រោះចងកនិងខ្សែជាប់ឆ្នឹមដំបូលដែក ឃើញដូចនោះមានការភ័យបានស្រែហៅបងប្អូនកូនៗ អោយមកជួយ ភ្លាមនោះក៌បានទំលាក់ជនរងគ្រោះចុះមកក្រោម យកប្រេងកូឡាមករឹងទ្រូងជនរងគ្រោះដោយមិនអស់ចិត្ត បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ពេលដល់លោកគ្រូពេទ្យដាក់អុកស៊ីសែនសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបានដឹកជនរងគ្រោះមកផ្ទះវិញដើម្បីធ្វើបុណ្យ។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចចុះពិនិត្យ។

* សមាសភាពចូលរួមពិនិត្យ

– ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពមានស្នាមខ្មៅជុំវិញក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួអោយកក់សំគាល់ឡើយ។

ការសន្និដ្ឋាន:តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក)។សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។