ខេត្តមណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំង បានឃាត់ខ្លួនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ករណីលួចម៉ូតូ កាលពីថ្ងៃ ទី៦ ខែ តុលា ឆ្នាំ២០២០ នាវេលាម៉ោង០៤ និង ២០នាទី នៅចំណុច ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចម៉ូតូនៅផ្ទះ ជនរងគ្រោះឈ្មោះ ផាន់ សុខ ភេទប្រុស អាយុ២៨ឆ្នាំ ស្ថិតនៅក្នុង ភូមិឃុំខាងលើ។

ជនសង្ស័យម្នាក់ឈ្មោះ គង់ វិបុល ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រញ៉ូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

វត្ថុតាងម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ូតូជនសង្ស័យ០១គ្រឿង និងម៉ូតូជនរងគ្រោះ០១គ្រឿង។ ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ សហការជាមួយកំលាំងអធិការដ្ឋាននគរបាល ស្រុកអូរាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕