កំពង់ចាម ៖ កាលពីថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី នៅចំណុចវាលស្រែស្ថិតក្នុង ភូមិ ប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានការអនុញាតិពី ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកំពង់សៀម ក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទំនប់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ។
ជនសង្ស័យរួមមាន ៖

១.ឈ្មោះ សៀង ស៊ូ ភេទប្រុស អាយុ ២៩ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងផ្ទះ នៅ ភូមិ ខ្នារ ឃុំស្តេីងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២.ឈ្មោះ ជីម ជឿង ភេទប្រុស អាយុ ៣៧ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ លក់ឆ្នាំងដូរឆ្កែ នៅ ភូមិ ប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣.ឈ្មោះ សែន សុខ នី ភេទប្រុស អាយុ ២៤ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិស្រឹង្គ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៤.ឈ្មោះ អាន អូន ភេទប្រុស អាយុ ៣៧ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ធួន អ៊ីង ភេទប្រុស អាយុ ២៥ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ លក់ឆ្នាំងដូរឆ្កែ នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៦.ឈ្មោះ ថូយ ថែ ភេទប្រុស អាយុ ២៩ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កម្មករ សំណង់ នៅភូមិប្រសាំ ឃុំរទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៧.ឈ្មោះ កាំង ស្រស់ ភេទប្រុស អាយុ ២៤ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៨.ឈ្មោះ ញិល វ៉ាន់ ណយ ភេទប្រុស អាយុ ៣២ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៩.ឈ្មោះ សុីវ ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ ភូមិ អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
១០.ឈ្មោះ នាត សុខឡេង ភេទប្រុស អាយុ ១៩ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
១១.ឈ្មោះ ជិន សុខជាតិ ភេទប្រុស អាយុ ២៤ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិវាល់ខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។មុខសញ្ញាមានដីកាបង្កាប់ឲចាប់ខ្លួនលេខ៦៣០ ព ស ចេញ ដោយ ចៅក្រម ស៊េីបសួរ អាំ ប៊ុនធឿន ។
១២.ឈ្មោះ បូ រត្ន័ ភេទប្រុស អាយុ ៣២ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងឈើ នៅភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។
១៣.ឈ្មោះ រ៉ាន់ សុធី ភេទប្រុស អាយុ ២០ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងឈេី នៅភូមិតាណេង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
១៤.ឈ្មោះ ដួង សំអេន ភេទប្រុស អាយុ ៣២ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងឈេី នៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្ត ក្រចេះ ។
១៥.ឈ្មោះ ធុយ ថន ភេទប្រុស អាយុ ២៩ឆ្នំា សញ្ជាតិ ខ្មែរ មុខរបរ ជាងឈេី នៅភូមិស្វាយបុិន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍ស សង្ស័យ ជា ថ្នាំ ញៀន ចំនួន ០៦កញ្ចប់ (ធំ០២កញ្ចប់)ទូរស័ព្ទចំនួន ១២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕