​កណ្តាល​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​បង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ប្រព្រឹត្ត​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២១ ​និង ​៣០​នាទី​ នៅ​ចំណុច​វត្ត​កេតុ​បុ​ទុ​ម្ព​ ហៅ​(​វត្ត​តា​លន់​)​ស្ថិត​នៅ​ភូមិ​តា​លន់​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ ​សូ​ សុខ​ ភេទ​ប្រុស​ អាយុ ​៦៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គណៈកម្មការ​​វត្ត​កេតុ​បុ​ទុ​ម្ភ​(​តា​លន់​)​មាន​ទីលំនៅ​ចុង​កោះ​តូច​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​ជនសង្ស័យ​០២​នាក់​ ឈ្មោះ​ ន​ សុខ​ម៉េ​ត​ ភេទ​ប្រុស ​អាយុ ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ឃាត់ខ្លួន​នៅ​ថ្ងៃ ​ទី​០៦​ ខែតុលា​ ឆ្នា​២០២០​ និង​ឈ្មោះ​ យី​ បារាំង​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ ប្រាកដ​ មាន​ទីលំនៅ​ភូមិ​តា​លន់​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​(​គេចខ្លួន​)​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ -​ម៉ូតូ​០១​គ្រឿង​ម៉ាក​YAMAHA​ (CIROS)​ពណ៌​ខ្មៅ​លាយ​ក្រហម​ គ្មាន​ស្លាក​លេខ​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​នេះ​មក​ជាមួយ ​ឈ្មោះ​ យី​ បារាំង​ យក​មក​ដោះ​ក្បាំង​និង​ចង្កេះ​អូស​រ៉ឺ​ម៉ក ​ចេញ​នៅ​និង​ផ្ទះ​នេះ​ប្រាកដ​មែន​។​

​ករណី​នេះ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​កសាង​សំណុំ​​ រឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ ៕