​កំពង់ឆ្នាំង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ពី​បទ​ប្រើប្រាស់​គ្រឿង​ញៀ​ នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​ជនសង្ស័យ​ទាំង​៤​នាក់​ មានឈ្មោះ​ ៖​ ១-​យន់​ និ​ត​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ ។​ ២-​ផ​ន​ រិ​ន​ ភេទ​ស្រី​ អាយុ​ ៤០​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ ។​ ៣-​ឈិ​ន​ រត​នះ​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ មាន​ទីលំនៅ ​ភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង​ និង​៤-​ហុ​ន​ ចិត្រ​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម៉ូតូ​០១​គ្រឿង​ ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ និង​ឧបករណ៍​សម្រាប់​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​តាម​នីតិវិធី​ ៕