ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០នាទីព្រឹកមានឈ្មោះ  ឡាប  រ៉ូសាលី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិខ្វាន (ចំការចាម)  ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  បានប្រទះឃើញសាកសពបងប្រុសរបស់ខ្លួនឈ្មោះ ឡាប សាលីមហាន ភេទប្រុស អាយុ ៣៣ឆ្នាំ បានយកខ្សែពួរពណ៍ស ចងកសម្លាប់ខ្លួនជាប់នឹងឃ្នៀបឈើដំបូលបន្ទប់ទឹក ខាងក្រោយផ្ទះរបស់ខ្លួនកំពស់ ២.៣០ម៉ែត្រ ។

មូលហេតុ:ជនរងគ្រោះខូចចិត្តគូដណ្តឹងផ្ដាច់ពាក្យ។

ករណីនេះ ក្រុមគ្រួសាររងគ្រោះបានទទួលស្គាល់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ។

-ចំពោះសាកសពខាងលើបានប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕