ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភាស្នើអោយរដ្ឋបាលខេត្តព្រះសីហនុ ត្រូវតែពង្រឹងទៅលើមន្ត្រីក្រោមឱវាទដើម្បីដោះស្រាយរាល់ បញ្ហាដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងនិងវិវាទផ្សេងៗ ដើម្បីឱ្យខេត្តទទួលបាននៅស្ថេរភាពនិងសុខសន្តិភាពបានល្អ ស្របនឹងប្រទេសជាតិកំពុងតែទទួលបាននៅសុខសន្តិភាពពេញ លេញនិងខេត្កកំពុងតែមានភាពរីកចម្រើនល្អប្រសើរ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដើម្បីទទួលបានព័ត៌មាន ស្តីពីការដោះស្រាយវិវាទនានានៅក្នុងខេត្តព្រះសីហនុ រវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកទី៦ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈ កម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ឯកឧត្ដម អ៊ុក ប៊ុនឈឿន បានផ្តល់នូវគន្លឹះខ្លះៗក្នុងការអភិវឌ្ឍខេត្តនិងការដោះស្រាយទៅលើវិវាទផ្សេងៗ ដែលកើតមានឡើងដែលដោះស្រាយមិនទាន់ដាច់ស្រឡះដោយ ឯកឧត្តម បានសង្កត់ធ្ងន់ថាត្រូវតែពង្រឹងទៅលើមន្ត្រីក្រោមឱវាទ ដើម្បីដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងនិងវិវាទផ្សេងៗ ដើម្បីឱ្យខេត្តទទួលបាននៅស្ថេរភាពនិង សុខសន្តិភាពបានល្អស្របនឹងប្រទេសជាតិ កំពុងតែទទួលបាននៅសុខសន្តិភាពពេញលេញ និងខេត្កកំពុងតែមានភាពរីកចម្រើនល្អប្រសើរ។ ជាក់ស្ដែងខេត្តព្រះសីហនុកំពុងតែមានភាពល្បីល្បាញ និងឆក់យកបេះដូងទាំងខ្ញុំទៀតនិងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ពិតណាស់ខេត្តព្រះសីហនុ នឹងធ្វើឲ្យភ្ញៀវទេសចរណ៍មកលេងកាន់តែច្រើនដោយសារតែ មានផ្លូវថ្នល់ដ៏ធំល្វឹងល្វើយព្រមទាំងឆ្នេរសមុទ្រ មានសម្រស់ស្រស់ត្រកាល នឹងមានទឹកថ្លាដូចកញ្ចក់ឆ្នេរខ្សាច់សស្អាត ដែលជាទីចាប់អារម្មណ៍និងគុណរបស់អ្នកទេសចរដែលមកលេងកំសាន្ត។
ឆ្លើយតបក្នុងឪកាសនោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍រៀបរាប់ជុំវិញ អំពីការកសាងផ្លូវថ្នល់និងរៀបចំឆ្នេរសមុទ្រ ឲ្យបានរៀបរយនិងទំនាស់ផ្សេងៗ ដែលកើតឡើងមាននៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានឲ្យដឹងថា ផ្លូវថ្នល់ចំនួន ៣៤ ខ្សែត្រូវបានចាក់បេតុងសម្រេចបាន ១០០% និងបានដាំដើមផ្កាលម្អផ្លូវឲ្យមានសម្រស់ល្អបំព្រងតាមដងវិថី និងបានរៀបចំប្រព័ន្ធលូទឹកកខ្វក់និងទឹកភ្លៀង និងបានរៀបចំខឿនថ្មក្រានីត ព្រមទាំងក្រាលកំរាលក្រានីតស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវ។ ពិតណាស់នៅតាមដងផ្លូវ ត្រូវបានរៀបចំដំឡើងបង្គោលភ្លើងដ៏ទំនើប នៅតាមដងផ្លូវដើម្បីបំភ្លឺផ្លូវនៅពេលយប់ និងបានបំពាក់អំពូលផងដែរ។ អ្វីដែលពិសេសនោះគឺ នៅតាមដងវិថីសំខាន់ៗ ត្រូវបានបំពាក់កាមេរ៉ាសម្រាប់ចាប់យករូបភាពគ្រប់សកម្មភាព ដែលចរាចរណ៍នៅលើដងផ្លូវ និងដំឡើងនៅភ្លើងស្តុបចរាចរណ៍នៅតាមដងផ្លូវ ដែលមានមនុស្សឆ្លងកាត់ព្រមទាំងត្រៀមរៀបចំដាក់នៅផ្លាក សញ្ញាចរាចរណ៍ដើម្បីផ្ដល់ភាពងាយស្រួលដល់ អ្នកធ្វើដំណើរនៅតាមដងវិថី ។អ្វីដែលកាន់តែពិសេសនោះ គឺខេត្តព្រះសីហនុនិងរៀបចំបង្កើតនៅអាងប្រព្រឹត្តិកម្ម ដើម្បីសម្រស់នៅទឹកកខ្វក់ មិនឱ្យមានក្លិនឬកាកសំណល់ហូរចូលទៅកាន់តំបន់ឆ្នេរសមុទ្រនៅឡើយ ដើម្បីធ្វើឲ្យឆ្នេរសមុទ្រទទួលបាននូវសម្រស់ដ៏ស្រស់ស្អាត ថាសុខភាពសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិដែលមកលេងកំសាន្តនៅតាមមាត់ឆ្នេរ ក៏ដូចជាលេងទឹកដ៏ថ្លាឆ្វង់របស់ខេត្តព្រះសីហនុផងដែរ។