​ពោធិ៍សាត់​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​លង់ទឹក​ស្លាប់​ ខណ​:​ទៅ​មើល​ម៉ង​រាយ​យក​ត្រី​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ ទី​៤​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​៨ ​ព្រឹក​ ត្រង់​ចំណុច​បឹង​រូង​ខាង​កើត​ផ្ទះ​ជន​រង​គ្រោះ​ ចម្ងាយ​៧០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​សំ​សាន្ត​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោ​ឈ្មោះ​ សួន​ វឿ​ន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ មាន​តួនាទី​ជា​អនុ​ភូមិ​សំ​សាន្ត​ រស់នៅ​ភូមិ​ឃុំ​ កើតហេតុ​ខាងលើ​ បាន​ចេញពីផ្ទះ​ទៅ​មើល​មង​នៅ​ចំណុច​ខាងលើ​ ខណ​:​ពេល​ក្រុម​គ្រួសារ​បាត់​ជន​រង​គ្រោះ​យូរពេក​ ក៍​ទៅ​តាម​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ពួក​គាត់​ជា​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​បន្ត​ទៀត​ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​បាន​ ដោយ​បញ្ជាក់​ថា​ គាត់​ស្លាប់​តាំងពី​នៅ​កន្លែង​កើតហេតុ​មក​ម្ល៉េះ​ ។​

​បច្ចុប្បន្ន​ ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម ​ប្រពៃណី​នៅ​លំនៅ​ដ្ឋា​ន​នៃ​សព​ ៕