(មណ្ឌលគិរីៈ )   នៅរសៀលថ្ងៃ ៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុងសែនមនោ រម្យ និងនគរបាល ប៉ុស្ដិ៍ រដ្ឋបាលស្ពានមានជ័យ ។

រយៈពេលប៉ុន្មានថ្ងៃក្រោយពី ការចាប់ខ្លួនជនសង្ស័យ ប្រុស ស្រី រក្សាទុកនូវថ្នាំញៀន២០កញ្ចប់តូចធំ ។  សមត្ថកិច្ចបាននាំជនសង្ស័យទាំងពីរនាក់ មកបន្ត ឆែកឆេរក្នុងបន្ទប់ជួលដដែលជាលើកទី ២ ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញវត្ថុតាងជាគ្រឿងញៀន មានសណ្ឋានដដែលចំនួន ២កញ្ចប់ បន្ថែមទៀត ។

ក្នុងបន្តកិច្ចតាមចាប់បទល្មើសនេះ ដឹកនាំសម្របសម្រួលដោយ លោក ម៉ម វ៉ាន់ដា ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី  បានចុះអនុវត្តន៍ដីកា បង្គាប់ឱ្យឆែកឆេរលំនៅស្ថាន និងដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកធ្វើការឆែកឆេរលំនៅស្ថាន ( ផ្ទះជួល ) ។  ក្នុងសំណុំរឿងរបស់ជនត្រូវចោទ ឈ្មោះ ដា រី និង ឈ្មោះ ជា ផា លី ណែ ត នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិចំការ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។

លទ្ធផលនៃការឆែកឆេរជាលើកទី២  បានរកឃើញសារធាតុសង្ស័យថា ជាមួយសារធាតុញៀនមានសណ្ឋាន ជាក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ស្មើនឹង ២០៥,៤០ ក្រាមនៅក្នុងកូនធុងបាស់ ។ បានដកហូតវត្ថុតាងរួមមាន ៖១. សារធាតុ សង្ស័យថា ជាមួយសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ ស្មើនឹង ២០៥,៤០ ក្រាម ( ថ្លឹង រួច )២. កូន ធុងបាស់ ចំនួន ១ គ្រឿង ។

គួររំលឹកថាកាលពី ថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅ  សមត្ថកិច្ចបានចុះអនុវត្តន៍ឆែកឆេរ និងចាប់ខ្លួនជនសង្ស័យ ឈ្មោះ ដា រី និង ឈ្មោះ ជា ផា លី ណែត ក្នុង បន្ទប់ជួលនិងដកហូតគ្រឿងញៀន ចំនួន ២០ កញ្ចប់ម្តងរួច៕