(ភ្នំពេញ)   កាលពីរសៀលថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តធន់ធំ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តលាយបេតុង មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 5A-0899 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះនៅឡើយ មានទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុកបានរេចង្កូត ទៅបុកជាមួយកន្ទុយរថយន្តដឹកឥដ្ឋស៊ីម៉ង់​ ដែលមានទិសដៅបញ្រ្ចាស់ទិសពេញទំហឹង បណ្តាលឲ្យរួញកាប៊ីនរថយន្តគាបជាប់តៃកុ ងរថយន្តរងរបួសធ្ងន់បញ្ជូនទៅសង្គោះភ្លាមៗ។ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងដើម្បីរងចាំការដោះស្រាយ៕