​ពោធិ៍សាត់​ ៖​ ក្មេង​ទំនើង ​៤​នាក់​ ត្រូវ​បាន​នគរបាល​រដ្ឋបាល​រំលេច​ចាប់​ឃាត់ខ្លួន​ ដោយ​ករណី​ជន​ទាំងនេះ​ តែងតែ​បង្ក​ការ​អុកឡុក​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​ ការ​បង្ក្រាប​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ ទី​០៧​ តុលា​២០២០​ វេលា​ម៉ោង​១៤ ​និង​ ៥៥​ នាទី​ នៅ​ចំណុច​ខាងត្បូង​តារាង​បាល់ទាត់​កូន​ត្នោត​ចំងាយ​១០០​ ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​កូន​ត្នោត​ ឃុំ​រំលេច​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​នគរបាល​រដ្ឋបាល​រំលេច​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ទំនើង ​៤​នាក់ ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ ឃាត់ខ្លួន​គឺ​ ៖​
១.​ឈ្មោះ​ ផែន​ ជុន​ ហៅ​ខូ​យ​ ភេទ​ប្រុស​អាយុ ​១៦​ឆ្នាំ​ នៅ​ភូមិ​បាក់​ជញ្ជៀន​ ឃុំ​បាក់​ជញ្ជៀន ​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ​ខេត្តពោធិសាត់​។​
២.​ឈ្មោះ​ រួន​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​
៣.​ឈ្មោះ​យា​ រ​ត្ន័​នា​ ភេទ​ប្រុស ​អាយុ ​១៦​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​កន្លង់ ​ឃុំ​ផ្ទះ​រុង ​ស្រុក​តា​លោ​សែន​ជ​យ័ ​ខេត្តពោធិ៍សាត់​
៤.​ឈ្មោះ​ ណុ​ប​ ចាន់​រ៉ា​ ភេទ​ប្រុស​អាយុ ​១៥​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជា​មួ​​យ​គ្នា​។​

​ម៉ូតូ​០២​គ្រឿង​ គឺ​ ៖​ ១.​ ម៉ា​កវី​ន​ន័​រ​ ព​ណ៍​ស​ ស្លាក​លេខ​គ្មាន​។​
២.​ធុន​ C125​ព​ណ៍​ខ្មៅ​ សេរី​2014​ ពាក់​ស្លាក​លេខ​ពោធិសាត់​ 1F,0469​ និង​ដាវ​សាមី​រ៉ៃ​ចំ​នួ​ន​ ១​ដើម​។​
​ចំពោះ​ក្មេង​ទំនើង​ទាំង​ ០៤​នាក់ ​រួម​ទាំង​វត្ថុ​តាង​ បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕