បន្ទាយមានជ័យ ៖ បុរសម្នាក់បានទៅបង់ត្រីទាំងស្រវឹង ចុះទឹកយកសំណាញ់ជាប់នឹងសសសរស្ពាន មិនឃើញផុសមកវិញ រកមួយយប់ ព្រឹកឡើងទើបរកឃើញសព។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០២០ នៅចំនុចស្ពានទី១ ភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ តាមការបញ្ជាក់ពលរដ្ឋដែលបានបង់ត្រីជាមួយគ្នានៅយប់ថ្ងៃកើតហេតុ នៅវេលាម៉ោង២៣ និង ៤០នាទី ថ្ងៃ ទី៧ ខែតុលា ជនរងគ្រោះឈ្មោះ ប៉ាល់ អូម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានបង់ត្រីស្រាប់តែសំណាញ់ទាក់ជាប់នឹងសរសរស្ពាន ហើយជនរគ្រោះក៏បានទៅយកសំណាញ់ ខណៈទឹកឡើងប្រឹមនឹងស្ពាន ។ ពេលនោះពួកគាត់បានឮសំឡេងប្រហែលងើបមកបុកនឹងស្ពាន ។ ខណៈនោះពលរដ្ឋបាននាំគ្នាចុះរកដែរតែមិនឃើញ ដោយទឹកច្រើនមិនហានចូលក្រោមស្ពាន ទើបព្រឹកឡើងយកសំណាញ់បង់រាវរកក៏បានប្រទះឃើញសពតែម្តង។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ច បានប្រគល់សព ជូនក្រមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕