កំពង់ចាម ៖ ក្រោយពីទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចមុខវត្ត ភូមិថ្មី ស្ថិតក្នុង ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកកងមាសដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨ និង ២០នាទី ។
ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ០៥គ្រឿង ។
បច្ចុប្បន្នជន សង្ស័យរួមនិងវត្ថុតាងជំនាញបាននាំមកការិយាល័យ ប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕