(កំពង់ឆ្នាំង):  នៅថ្ងៃ ទី៨ ខែតុលា២០២០ នៅលើកំណាត់ផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ ៣៩ និង ៤០ ដែលនៅក្នុងស្ថិតក្នុង ភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

កម្មការិនីរោងចក្រកាត់ដេរ 15នាក់បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តធុនធំនិងរថយន្តដឹកកម្មកររោងចក្រកាត់ដេរ គ្រាដែលមេឃកំពុងតែធ្លាក់ភ្លៀង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៍ បៃតង ពាក់ផ្លាកលេខភ្នំពេញ 3B4649  ជារថយន្តដឹកកម្មការនីរោងចក្រកាត់ដេរ មកពីស្រុកពញាឮ ខេត្តកណ្ដាល ដោយមិនស្គាល់ម្ចាស់បានបើកបរក្នុងទិសដៅពីត្បូង ទៅទិសជើង ច្រាសទិសគ្នា មានដឹកកម្មការានីរោងចក្រនៅពេលបេីកបរមកដល់ ចំណុចខាងលើបានទៅបុកជាមួយនិងរថយន្ត០១គ្រឿងផ្សេងទៀតម៉ាក HINO ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ3B7910 សណ្តោងរឺម៉ក់ពាក់ផ្លាកលេខ ព្រះសីហនុ 4A3483 បើកបរដោយឈ្មោះ ពេជ្រ ភេទប្រុស អាយុ​ ២៨ឆ្នាំ នៅខេត្តពោធិ៍សាត់ គ្រាដែរមេឃកំពង់ធ្លាក់ភ្លៀងនិងផ្លូវជាតិលេខ៥ កំពង់ធ្វើការស្ថាបនាជាថ្មីផងដែរ ។

អ្នកបើកបររថយន្តធន់ធំទាំង២គ្រឿង បានរត់គេចខ្លួនបាត់ ដោយរថយន្តបន្សល់រថយន្តនៅ កន្លែងកើតហេតុត្រូវបាន សមត្ថកិច្ចនាំមករក្សាទុកនៅប៉ុសន៍រដ្ឋបាលឃុំស្វាយរងចាំ​ ធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។

ប្រធានមន្ទីរកាងារខេត្តកំពង់ឆ្នាំង​ លោក ពៅស៊ីថា បានអោយដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំ និង រថយន្តដឹកកម្មករពិតប្រាកដមែន ។

ភ្លាមៗ ខាងលោកបានចុះទៅដល់តាមបណ្តាមន្ទីរពេទ្យទាំង២ផងដែរ ដើម្បីសាកសួរសុខទុក្ខហើយក្នុងករណីគ្រោះថ្នាក់នេះ បានបណ្តាលអោយរងរបួសស្រាល ៥៧នាក់ និងកំពងសម្រាកព្យាបាលនៅមន្ទីរ តែវណ្ណា និងមន្ទីរពេទ្យ ចំនួន៣០នាក់ហើយមកដល់ពេលនេះត្រូវបានចេញទៅផ្ទះបណ្តើរៗផងដែរ ៕