ព្រះសីហនុ៖ រសៀលថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី សេក បូរម សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្រី សេក បូរម សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារក្រុងព្រះសីហនុ បានទទួលមរណភាពនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:១០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព និងបានចូលបុណ្យនូវថវិកា ២លានរៀល ទឹកសុទ្ធ ២០កេស និងទឹកក្រូច ២០កេស ៕