កំពង់ស្ពឺ៖ នៅថ្ងៃ ទី០៦ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៤ នឹង ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់។

ជនសង្ស័យទី១-ឈ្មោះ ម៉ុយ ស្រីស្រស់ ហៅត្រី ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយបានដកហូតម៉្សៅសថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ១០កញ្ចប់(មធ្យម ០៣កញ្ចប់ និងតូច០៧កញ្ចប់) ទូរស័ព្ទដៃចាស់០៤ឝ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ មុខសញ្ញាខាងលើក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លេខ៣១៤ ចុះថ្ងៃ ព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២០ឲ្យចាប់ខ្លួន ឈ្មោះ ម៉ុយ ស្រីស្រស់ ហៅត្រី ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ ខួច សុផល ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ, ទី៣-ឈ្មោះ គ្រី ចាន់ណេត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ខាងលើពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ករណីខាងលើជំនាញកំពុងកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕