​ពោធិ៍សាត់​ ៖​ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ កាលពី​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦ ​និង ៤៥​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​មនុស្ស​ប្រុស​ស្រី​៣​នាក់​ នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ស្ថិត​នៅ​ភូមិ​ កំ​រ៉ែ​ង​ ឃុំ​ស្វាយស​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក ​វរសេនីយ៍ទោ​ យូ​ គឹ​ម​ថា​រឹ​ទ្ធី​ អធិការរង​នគរបាល​ស្រុក​ក្រគរ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ បង្ក​ ម៉ាក​ LEXLLS RX330​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BG.0881​ ធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត​ បាន​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ Honda​ ធុន​ 125.010​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​បាត់ដំបង​ 1H.5984​ ធ្វើ​ចរាចរណ៍​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ ឈ្មោះ​ ប៉ាក​ ច​ន្ទូ​ ភេទ​ប្រុស​ អាយុ ​26​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ ភូមិ​កំ​រ៉ែ​ង​ ឃុំ​ស្វាយស​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​(​រង​របួសធ្ងន់​ )​ និង​អ្នក​រួម​ដំណើរ​ម៉ូតូ​ ឈ្មោះ​ ផាត​ ភាព​ អាយុ​ ១៥​ឆ្នាំ​ ភេទ​ស្រី​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ដូច​ខាង​លើ​ (​រង​របួសធ្ងន់​)​ និង​ឈ្មោះ​ ផ្លាន​ គឿ​ន​ អាយុ​២០​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ដូច​ ខាងលើ​ (​រង​របួសធ្ងន់​)​ ។​ ហើយ​ អ្នកបើកបរ​រថយន្ត​បាន​ បើករថយន្ត​រត់គេច​យក​ទៅ​ដាក់​ចោល​នៅ​ចំណុច​ស្ពាន​ផា​ន់​ ស្ថិត​ក្នុងភូមិ​កណ្តាល​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ ។​ ជន​រង​គ្រោះ​ទាំង​បី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ​។​

​លោក ​អធិការរង​បាន​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​ដោយសារ​កត្តា​ល្បឿន​។​ ចំពោះ​ម៉ូតូ​ត្រូវ​បាន​គេ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ស្វាយស​ រីឯ​រថយន្ដ​យក​ មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើ​តុំ​ជា​បណ្តោះ​ អាសន្ន​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕