ស្ទឹងត្រែង ៖ កម្លាំងអធិការដ្ឋានគរបាលក្រុងស្ទឹងត្រែង បានសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកវ៉ើនសៃ ខេត្តរតនគីរី ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្រែពោធិ៍សង្កាត់ ក្រុងខេត្តស្ទឹងត្រែង ។
ដែលជាកម្មសិទិ្ធរបស់ ឈ្មោះ លី ដែត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅកើតហេតុខាងលើ
ជនសង្ស័យ ឈ្មោះ ធៀប ថង់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិ ត្រាក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគីរិ ឃត់ខ្លួននៅថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្រែពោធិ៍សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ ចំណែកម្ចាស់ម៉ូតូ ឈ្មោះ លី ដែត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ។
ក្នុងការឃាត់ខ្លួន កម្លាំងបានធ្វើការដកម៉ូតូមួយគ្រឿង ម៉ាក yamahaពណ៏ខ្មៅ លេខតួ ៧០៣៦៣ និងលេខម៉ាស៊ីន ៤០០៣៦០ ។
បច្ចុប្បន្ន ជសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះ អាស្ននៅអធិការដ្ឋានគរក្រុងស្ទឹងត្រែង នឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕