​ស្វាយ​រៀង​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ​ស្រុក​ស្វាយ​ទាប​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ បាន​ធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​និង​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន ​០៥​នាក់​ ។​

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​ធ្វើ​នៅ​ថ្ងៃ ​ទី​០៣​ ខែតុលា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ១៣:៣០​ នាទី​ នៅ​ចំណុច​ ភូមិ​កណ្តៀង​រាយ​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ និង​ចំណុច​ភូមិ​ពោធិ៍​តា​ហោ​ សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ៖
១-​អ៊ុ​ន​ ពូ​ច​ ហៅ​ ពូ​ច​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រា​ក​ដ​ នៅ​ភូមិ​ថ្នល់កែង​ ឃុំ​កណ្តៀង​ រាយ​ ស្រុក​ស្វាយ​ទាប​ ។​ លទ្ធផល​វិជ្ជមាន​(+),​ដកហូត​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​។​

២-​តឿ​ ធា​រ៉ា​វ៉េវ​ ហៅ​វ៉េវ​ ភេទ​ប្រុស​ អាយុ​២០​ ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រា​ ក​ដ​ នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្តៀ​ ង​រាយ​ ស្រុក​ស្វាយ​ទាប​ ។​ លទ្ធផល​ វិជ្ជមាន​(+),​ដកហូត​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​។​

៣-​ម៉ៅ​ សា​រ៉េ​ត​ ហៅ​ រ៉េ​ត​ ភេទ​ ប្រុស​ អាយុ​២០​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ នៅ​ភូមិ​បន្ទាយ​ ឃុំ​
​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ។​ លទ្ធផល​វិជ្ជមាន​(+)​ដកហូត​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​។​

៤-​ជា​ សុ​វ​ណ្ណា​រ័​ត្ន​ ហៅ​វិត​ ភេទ​ ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ​ភូមិ​ពោធិ៍​ តា​ហោ​ សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​ ។​ លទ្ធផល​វិជ្ជមាន​(+),​ ដកហូត​ថ្នាំ​ញៀន​០៦​ កញ្ចប់​,​ទូរ​ ស័ព្ទ​ដៃ​ ០១​ គ្រឿង​ ។​

៥-​ទួន​ ឧត្តម​ ហៅ​ដំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​រោង​រោងចក្រ​មាន​ ទីលំនៅ​ភូមិ​ពោធិ៍​ តា​ហោ​ សង្កាត់​ពោធិ៍​តា​ហោ​ ក្រុង​ស្វាយ​រៀង​ ។​ លទ្ធផល​វិជ្ជមាន​(+)​ ទូរ​សព្ទ​ដៃ​ ០១​ គ្រឿង​។​

​សរុប​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួម​មាន​ ៖-​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​ជា​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៦​ កញ្ចប់​តូច​,​ -​ទូរស័ព្ទ​ដៃ​ ០៥​ គ្រឿង​,​ -​ឧបករណ៍​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ រឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕