(កណ្តាល )៖  ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ឃាតកម្មត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ទិន សុចិ ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់ តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវតាមចាប់ខ្លួនដោយ ជោគជ័យ ។

ប្រតិបត្តិការបង្ក្រាបដោយជោគជ័យ នេះធ្វើឡើងកាលពី រសៀល ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ ។

ជនសង្ស័យ មានឈ្មោះ រិច ឆៃ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ លោក ទិន សុចិ ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជាប់សង្ស័យពីបទ « ឃាតកម្ម » ប្រព្រឹត្តកាលពីថ្ងៃ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ភូមិ ព្រែក ថ្មី ឃុំ ព្រែក ថ្មី ស្រុក កោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ ត្រូវបានប្រគល់ជូនខាងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕