​កំពង់ឆ្នាំង​ ៖​ ក្មេង​ស្រី​ម្នាក់​លង់​ស្រះ​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ ខណៈ​ឪពុក​ម្តាយ​ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​ ។​ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ ​នៅ​នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​០៣​ និង ​៣០​នាទី​រសៀល​ ។​

​ជន​រង​គ្រោះ ​ឈ្មោះ​ ហាន​ បញ្ញា​ អាយុ​៣​ឆ្នាំ​ ឪពុក​ ឈ្មោះ​ សេង​ ហឿ​ន​ ម្ដាយ​ ឈ្មោះ ​អៀម​ ផល្លា​ រស់នៅ ​ភូមិ​ទ័ព​បោះ​ ឃុំ​ធ្លក​វៀន​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ឪពុក​ម្ដាយ​បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ទុក​កូន​ឱ្យ​យាយ​មើល​ ។​ ដោយ​ចៅ​នៅ​លេង​ក្រោមផ្ទះ​ ហើយ​យាយ​បាន​ឡើង​ទៅ​យក​អង្ករ​នៅ​លើ​ផ្ទះ​មក​អ៊ំ​ ពេល​ចុះ​មក​វិញ​ស្រាប់តែ​បាត់​ចៅ​ពីក្រោម​ផ្ទះ​ ហើយ​ក៏​ដើរ​រក​ជុំវិញ​ផ្ទះ ​ប៉ុន្តែ​មិនឃើញ​ គាត់​ក៏​ប្រើ​ប្អូនថ្លៃ​គាត់ ​ឈ្មោះ​ យឿ​ង​ ដើរ​រក​ ។​ ពេល​នោះ​ឈ្មោះ​ យឿ​ង​ បាន​ដើរ​រក​ក៏​ប្រទះ​ឃើញ​ក្មេង​នោះ ​អណ្ដែត​ទឹក​នៅ​ក្នុង​ស្រះ​ពី​ខាងក្រោយ​ផ្ទះ ​ដែល​មាន​ចំងាយ​ប្រហែល​ ១៥០​ ម៉ែត្រ​ពី​ផ្ទះ​ ៕