សៀមរាប៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈឪពុកមារវល់រាយបង្កៃត្រី កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧ នឹង ០០នាទីព្រឹក នៅវាលស្រែ ក្បែរទំនប់៧៨។
ក្មេងរងគ្រោះ ឈ្មោះ ធី ទីន ភេទប្រុស អាយុ៤ឆ្នាំ រស់នៅ ភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោក វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ឪពុកមាក្មេងរងគ្រោះ ឈ្មោះ ឌឿម រស្មី អាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបាននាំទៅដាក់បង្កៃត្រី និងរាយម៉ោងនៅទំនប់៧៨ ស្ថិតនៅក្នុងភូមិកញ្ជរឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិកាដ្ឋានគរបាល ស្រុកប្រាសាទបាគង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកាត្រួតពិត្យនិងកោសល្យវិច្ច័យ ហើយសន្និដ្ឋានថា សពក្មេងរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន ហើយគ្មានស្លាកស្នាមពាក់ព័ន្ធករណីព្រហ្មទណ្ឌឡើយ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ៕