ភ្នំពេញ ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនៅ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ១៥នាទី កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ (ស្រី០២នាក់) រួមមាន ៖
១-ឈ្មោះ អែម សាមាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ដកហូតគ្រឿងញៀនចំនួន១៥កញ្ចប់)(១៤កញ្ចប់តូច នឹង០១ធំ) ។
២-ឈ្មោះ ម៉ែន រ៉ាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (ដកហូតគ្រឿងញៀនចំនួន ០១កញ្ចប់តូច)។
៣/ឈ្មោះ ខ្វៀង ហ្វុងថាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្រើប្រាស់នូវសារធាតុញៀន)។
៤-ឈ្មោះ រុន ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន) ។
៥-ឈ្មោះ ប៊ូ ស្រីលី ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
វត្ថតាងដកហូតរួមមាន ៖ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់ (១៥កញ្ចប់តូច និង០១ធំ), ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ កម្លាំងប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ។
ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្ក្រាបជាប់ជាប្រចាំ ៕