​ពោធិ៍សាត់​ ៖​ ដោយសារ​ភ្លៀង​បន្ត​ធ្លាក់​ជា​ច្រើន​ថ្ងៃ​នៅ​តាម​តំបន់​ខ្ពង់រាប​ និង​តំបន់​ភ្នំ​នៃ​ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ បាន​បង្ក​អោយ​កម្ពស់​ទឹក​ឡើង​ខ្ពស់​ បង្ក​ជា​ទឹកជំនន់​ (​ជំនន់​ទឹកភ្លៀង​)​ បាន​ហូរ​គួ​ច​ផ្ទះ​០១​ខ្នង​របស់​ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ បណ្តាល​អោយ​ខូចខាត​ទាំងស្រុង​ នា​វេលា​ម៉ោង​២១​ និង​ ៣០​នាទី​ ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​លោក​ វរសេនីយ៍ឯក​ ធាង​ ឡេ​ង​ អធិការ​នគរបាល​ស្រុក​វាល​វែង​ បាន​ប្រាប់​អោយ​ដឹង​ថា​ ជំនន់​ទឹកភ្លៀង​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​បាន​ឡើង​ខ្ពស់​ ហើយ​បាន​ហូរ​គួ​ច​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មាន​ម្ចាស់ ​ឈ្មោះ​ វ៉ា​ ច​ន​ អាយុ​៤៨​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សួន​ សា​រឿ​ន​ អាយុ​ ៤២​ឆ្នាំ​ ជា​ប្រភេទ​ផ្ទះ​ទាម​ទំហំ​ ៤.៥x៦​ម៉ែត្រ​ ជញ្ជាំង​ក្តារ​ប្រក់ស​ង្ក័​សី​ បណ្តាល​ខូចខាត​អស់ទាំង​ស្រុង​ រួម​ទាំង​សម្ភារ​:​មួយ​ចំនួន​ ហើយ​សម្ភារ​:​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជញ្ជូន​យក​ចេញ​ ។​

​លោក ​អធិការ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​សង់​លំនៅ​ដ្ឋា​ន​នៅ​តាម​មាត់​ច្រាង​ស្ទឹង​ ព្រែក​ ឬ​អូរ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ រាល់ពេល​មាន​ភ្លៀង​ទឹកធ្លាក់​ជា​ច្រើន​ថ្ងៃ​ ដើម្បី​ជៀសវាង​រាល់​ការ​ខូចខាត​ បាត់បង់​ដែល​បង្ក​ឡើង​មក​ពី​ទឹកជំនន់​ ៕