ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់លង់ទឹកប្រឡាយស្លាប់ ខណៈពេលជំនន់ទឹកភ្លៀងកំពុងឡើងលិចភូមិ ស្រែចំការប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីនៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះ ឈ្មោះ សុង រក្សា អាយុ ២១ឆ្នាំ ភេទ ស្រី រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានចុះពីលើផ្ទះសំដៅមករកទទួលជនរងគ្រោះ ដើរបណ្តើរមើលទូសព្វ័បណ្តើរ ចៃដន្យអាក្រក់ជនរងគ្រោះមិនបាន មើលទៅមុខបណ្តាលអោយខុសផ្លូវធ្លាក់ ចូលប្រឡាយលង់ស្លាប់តែម្តង រហូតដលម៉ោងជាង៧យប់ ថ្ងៃ ខែ ឆ្នាំដដែលទើបក្រុមគ្រួសាររកសាកសពឃើញ។ ប្រភពមិនច្បាស់ មួយទៀត បានឲ្យដឹងថា នៅពេលសាកសពដើរធ្លាក់ប្រឡាយ មួយរំពេចនោះសាកសពហូរចូលលូររហូត បានជាក្រុមគ្រួសាររកសាកសពទម្រាំឃើញ ៕