កណ្តាល៖ ករណីបុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលចំណុចផ្ទះជួលបន្ទប់លេខG ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អ៊ួង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងឃុំ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ គ្រី តាំងប៊ិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបររោចក្រ បានអោយដឹងថា៖ នៅថ្ងៃទី១១.១០.២០២០វេលាម៉ោង៦និង៤០នាទីព្រឹក មុនទៅធ្វើការប្រពន្ធបានទិញហូបអោយជនរងគ្រោះ ហើយក៌បានចេញទៅធ្វើការដូចសព្វដង។ នៅម៉ោង១១ និង ០០នាទី ថ្ងៃខែឆ្នាំដដែល បានចេញពីធ្វើការបានទិញបាយម្ហូប ហូបជាមួយជនរងគ្រោះក៌បានទៅធ្វើការវិញទៅ។ លុះនៅម៉ោង១៦ និង ០០នាទីថ្ងៃខែដដែល ប្រពន្ធបានចេញពីធ្វើការ ចូលទិញម្ហូប ដើម្បីហូបបាយល្ងាច បានឡើងទៅបន្ទប់ជួលឃើញទ្វារបន្ទប់បិទជិតហើយចាក់គន្លឹះទ្វារខាងក្នុង ក៌បានស្រែកហៅជនរងគ្រោះអោយបើក ប៉ុន្តែមិនលឺសំលេងឆ្លើយតប ក៌មានការសង្ស័យបានទាញកញ្ចក់បង្អួច ហើយបញ្ចាំងភ្លើងទូរសព្ទ័ក៌បានឃើញជនរងគ្រោះចងក ក្រម៉ាមុខធ្នឹមទ្វារបន្ទប់ទឹក ភ្លាមនោះគាត់បានស្រែហៅឲ្យគេជួយ និងប្រាប់អាជ្ញាធរភូមិជួយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចចុះពិនិត្យ។ ជនរងគ្រោះមានជំងឺក្រចាំកាយទឹកនោមផ្អែម មានរោគប្រសៃប្រសាទ៥ឆ្នាំមកហើយ ជនរងគ្រោះតែងតែផឹកស្រាថ្នាំជាប្រចាំ ជនរងគ្រោះធ្លាប់លេបថ្នាំសំលាប់ខ្លួនចំនួន ២ដងមកហើយ ប៉ុន្តែក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល។
សមត្ថកិច្ចជំនាញ ទៅដល់ទីកន្លែងកើតហេតុ បានពិនិត្យសាកសព ដោយឃើញសាកសពអាក្រាតកាយ សាកសពមានស្នាមខ្មៅទ្រុតជុំវិញក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួអោយកក់សំគាល់ឡើយ។ការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ឃើញថាជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក)។សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។