តាកែវ÷លោកឧកញ៉ាយន់ ប៊ុនលី និងលោកជំទាវឧកញ៉ា ហៀវ លន់

ព្រមទាំងពុទ្ធបរិស័ទទាំងអស់បានដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈ០៣ខែ នៅវត្តបារម៉ីគោតម ស្ថិតនៅភូមិគោកអង្គង់ ឃុំពោធិ៍ចាកស្រុកព្រៃកប្បាស់ខេត្តតាកែវ នាចុងសប្ដាហ៏កន្លងមកនេះ ។

ក្នុងឪកាសនោះ  លោក ឧកញ៉ាយន់ ប៊ុនលី និងលោក ជំទាវឧកញ៉ាហៀវលន់បានមានប្រសាសន៏ថា

ដោយសារប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសបានធ្វើដំណើរកម្សាន្ត ប្រកបរបរកស៉ីបានដោយសេរី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកឧកញ៉ាបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក

ដោយសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ កុំឱ្យជនអគតិមួយចំនួនតូចណាមួយ មកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។

សូមបញ្ជាក់ថា កឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុង ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ  ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តនារដូវបុណ្យអង្គកឋិនទាននោះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាតឡើយ ។

បើតាមលោកប្រធានគណកម្មាធិការអាចារ្យសម្រាប់បានអោយដឹងថាបច្ច័យដែលឧកញ៉ានិងលោកជំទាវព្រមទាំងពុទ្ធបរិស័ទដែលដង្ហែរទៅកាន់វត្តបារម៉ីគោតម សរុបថវិការប្រមាណ១១៩លានរៀល សម្រាប់កសាងនិងជុសជុលសមិទ្ធផលនានាក្នុងវត្តផងដែរ៕