ខេត្តកំពង់ចាម ៖ ដោយបានការអនុញាតិពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហាការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្ត៍នគរបាលរដ្ឋបាលខ្ពបតាងួន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានរដ្ឋបាលចំហរឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ (ស្រី០១នាក់) នៅចំណុចបឹងឈូក ស្ថិតក្នុងភូមិព្រែកទក់ ឃុំខ្ពប តាងួន ស្រុកស្ទឹងត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង៤០នាទី ។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានដឹងថា ៖ ជនសង្ស័យទាំង០៧នាក់រួមាន ៖ ១.ឈ្មោះ ញ៉ិ ម៉ារ៉ា ភេទប្រុស អាយុ២៨ឆ្នំា សញ្ជាតិខ្មែរ មុខរបររកត្រី នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ២.ឈ្មោះ ម៉ៅ ប៉ៃ ភេទប្រុស អាយុ២២ឆ្នំា សញ្ជាតិខ្មែរ មុខរបររកត្រី នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៣.ឈ្មោះ ទូច ហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នំា សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៤.ឈ្មោះ ច្រិក ការិន (ហៅសាក់)ភេទប្រុស អាយុ ២៧ឆ្នំា សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូររុណ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៥.ឈ្មោះ ខា ឆេង ភេទស្រី អាយុ ៣៧ឆ្នំា សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៦.ឈ្មោះ ជុន ចាន់ ភេទប្រុស អាយុ ៣០ឆ្នំា សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៧.ឈ្មោះ សន សុខចាន់ ភេទប្រុស អាយុ ២៥ឆ្នំា សញ្ជាតិខ្មែរ មុខរបរបើកបរឡាន នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ ទូរស័ព្ទចំនួន០៧គ្រឿង ៕
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធី ៕