កោះកុង៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះកុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល ឃាត់ខ្លួនកាលពីកាលពីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២ នឹង ០០នាទីយប់ នៅចំណុចផ្លូវជាតិលេខ ៤៨ ឃុំត្រពាំងរូង ស្រុកកោះកុង។
ជនសង្ស័យឈ្មោះ អ៊ុង យូសុះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដូនលយ ឃុំបឹងព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា ១៩កញ្ចប់ ស្មើនឹង១៣៧,៧៧ក្រាមនិងឧបករណ៍សម្រាប់ជក់ ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នករណីនេះកម្លាំងយើងបានបំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់៕