កំពង់ចាម ៖ នៅថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង ៣០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ដោយមានការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចភូមិអង្គរទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួ០៣ នាក់ គឺ៖

១- ឈ្មោះ  ពាម ញឹប ភេទស្រី អាយុ ៥៣ឆ្នាំ ជាតិខ្មែរ  រស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

២- ឈ្មោះ វេង ណារី ភេទស្រី  អាយុ ៤០ឆ្នាំ ជាតិខ្មែរ ភូមិអង្គរទី២ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

៣-ឈ្មោះ គ្រុយ ឡៃស្រុីម ភេទស្រី អាយុ ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

វត្ថុតាងដកហូតវត្ថុតាងរួមមាន៖

១-ទូរស័ទ្ទដៃចំនួន០៣គ្រឿង

២-ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០៣សន្លឹក

៣-កាបូបចំនួន០២

៤-ប្រាក់រៀលចំនួន១,៣០៥,៦០០រៀល

៥-ប្រាក់ដុល្លារចំនួន៨៣ដុល្លារ

ដោយមើលឃើញពីទុក្ខលំបាករបស់ ឈ្មោះ វេង ណារី ទើបសំរាលកូនរួចគ្មានអ្នកមើលថែកូន និងឈ្មោះ គ្រុយ ឡៃស្រ៊ីម មានជំងឺខ្សោយបេះដូង និងជំងឺលើសឈាមផងនោះ លោក សុធា ពិសិដ្ឋ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេចធ្វើការអប់រំជនទាំង០២នាក់នេះ នៅនឹងប៉ុស្តិ៍រដ្ឋបាល ហើយអោយត្រឡប់ទៅលំនៅដ្ឋានវិញ ។

ដោយឡែកជនសង្ស័យឈ្មោះ ពាម ញឹប រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕