ខេត្តកណ្តាល÷គ្រប់បណ្តាលក្រុងស្រុកក្នុងខេត្តណ្តាល គឺត្រៀមសម្ភារ:និងកម្លាំងជាស្រេចដើម្បីចុះជួយ ក្នុងមូលដ្ឋាននៅគ្រោះមហន្តរាយធម្មជាតិហើយ÷

ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្តម ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឈន:ភាពការងារ កងរាជអាវុធហត្ថនិងប្រចាំបញ្ជាតាមគោលការបទបញ្ជាក្នុង ការអនុវត្តជាស្នូលផែនការបណ្តាលខេត្ត ទាំងអស់ត្រូវត្រៀមកម្លាំងចុះស្តាប់សភាពការណ៍ និងរាយការណ៍ព្រមទាំងសម្ភារ:ផ្សេងៗដើម្បី ចុះជួយអត្តរាគមន៍ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋតាមបណ្តាលខេត្ត ទាន់ពេលជាក់ស្តែងដែលមានគ្រោះមហន្តរាយធម្មជាតិនៃទឹកជំនន់ទាំងនោះ។

តាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានអោយដឹងថា ការប្រកាសអសន្តនិងត្រៀមកម្លាំងចុះជួយអត្តារមគន៍អនុវត្តន៍លើគោលការ បង្កា សង្គ្រោះតាមបណ្តាលគ្រប់ក្រុងស្រុកក្នុងខេត្តកណ្តាល ត្រៀមកម្លាំងតាមបទបញ្ជានៃអគ្គមេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ជាក់ស្តែងនៅវេលាម៉ោង០៨:០០នាទី ថ្ងៃ ចន្ទ១០រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕

កម្លាំងកងរាជអាវុធហត្ថ ស្រុកស្អាងបាន ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៊ូផល្លី មេបញ្ជាការស្រុកបានប្រជុំជួរត្រួតពិនិត្យកម្លាំង និងសម្ភារះ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីត្រៀមលើសភាពការណ៍ដែលមិនទាន់មានគួរអោយកត់សម្គាល់នៅឡើយ។

តែទោះយ៉ាងកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងត្រៀមជាស្រេចដើម្បីចុះជួយអត្តរាគមន៍អោយទាន់ពេល៕