ព្រះសីហនុ៖ ព្រឹកថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលនិងវត្តមាន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹកនិងជួសជុលផ្លូវរត់(Runway)  នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្លូវរត់យន្តហោះ(Runway) នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រី  មាសចុងក្រោយនៃ ឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោល បំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈ ​កំពង់ ផែសមុទ្រទឹក ជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិនធុរកិច្ចនិងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិជាច្រើនផងដែរ។

ដើម្បីប្រើប្រាស់ទិសដៅដ៏មានសក្កដានុពលនៃ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស ហើយដើម្បីឆ្លើយតបនឹងតំរូវការ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្ត ហោះឡើងចុះ (airstrip) បច្ចុប្បន្ន៕