ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាតពេលយប់នៅតាម ភូមិសាស្ត្រក្រុង នឹងតាមកន្លែងស្មុកស្មាញជាលទ្ធផលដោយមានការសង្ស័យ  កម្លាំងនគរបាលបានឃើញជនសង្ស័យ០៣នាក់ កំពុងអង្គុយផឹកស៊ីលើសួន ស្ថិតនៅចំណុចសួន(សម្ដេចចៅហ្វាវាំង) ស្របពេលនោះ កម្លាំងបានធ្វើការត្រួតពិនិត្យរដ្ឋបាល រួចបានចាប់ឃាត់ខ្លួនជនសង្ស័យ០៣ ពីបទកាន់កាប់អាវុធដោយខុសច្បាប់(ដាក់ដាវតាមខ្លួន) កាលពីយប់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៥៥នាទីអាធ្រាត ។

មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១ ឈ្មោះ ទាវ តែន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិដូនម៉ៅ ឃុំចោងម៉ោង ស្រុទឹកផុស ។ ២ ឈ្មោះ នាង ឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិដូនម៉ៅ ឃុំចោងម៉ោង ស្រុទឹកផុស ។

៣:ឈ្មោះ ងួន ប៊ុនអេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិជ្រៃកោង (លិច) ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ។

វត្ថុតាងរួមមាន ៖ ដាវ ០១ដើម ,ខ្សែក្រវ៉ាត់មានក្បាល (កែច្នៃរ)០១,ម៉ូតូ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕