ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ឃាត់ខ្លូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ករណីឆក់ខ្សែក ខណៈពេលដែលជនសង្ស័យបានចូលទៅទិញខ្សែក១ខ្សែ ខណ:ពេលម្ចាស់តូបកំពុងសរសេរវិកយប័ត្រ ស្រាប់តែជនសង្ស័យឆក់យកខ្សែករត់គេចខ្លួន តែត្រូវបានម្ចាស់តូប,ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញ ចាប់បាន១នាក់ ។

ហេតុការនេះ កើតឡើងនៅត្រង់ចំណុចតូបលក់គ្រឿងអល័ង្ការ ក្នុងផ្សារលើ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ម្ចាស់តូបឈ្មោះ គ្រិន យ៉ាន ភេទស្រី អាយុ ៦៤ឆ្នាំ ចំណែកឯជនសង្ស័យឈ្មោះ សុខ លី (ហៅស) អាយុ ១៩ឆ្នាំ ភេទទី៣ ចំណែកបក្ខពួក១នាកទៀតបានរត់គេចបាត់ ។

រីឯវត្ថុតាងរួមមាន ៖ ខ្សែក ប្លាទីន ១ខ្សែ ទំងន់៨,៥ជី (របស់ជនរងគ្រោះជាម្ចាស់តូប ) ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕