រាជធានីភ្នំពេញ ៖ ដោយគោរព​ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ កម្លាំងអន្តាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី​ តឹង​ សុធី​ ស្នងការរង​ បានដឹកនាំ​ និងបញ្ជាកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជាប្រចាំ​ ២៤/២៤ម៉ោង​ ដើម្បីរង់ចាំស្តាប់បទបញ្ជា​ ក្នុងការចេញប្រតិបត្តិការណ៍ជួយសង្រ្គោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ៕