ព្រះសីហនុ ៖ នៅព្រឹកថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយ មនុស្ស ធម៌ពីសប្បុរសជនជូនដល់សាខាកាកបាទ ក្រហមខេត្តព្រះសីហនុ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗដូចជា ទឹកជំនន់ ខ្យល់ ព្យុះ ភ្លើងឆេះផ្ទះ បាក់រលំអាគារ -ល-។

ក្នងឱកាសនោះ ឯក ឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះ លោក ឧកញ៉ា លោក លោកស្រី ដែលបានចូលរួមចំណែកផ្តល់សម្ភារៈផ្សេងៗ ដូចជាថវិកាមួយចំនួន ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ។

អំណោយមនុស្សធម៌ពីសប្បុរសជនមានដូចជា៖ លោកស្រី គ្រីណាវឿន ម្ចាស់តូប ៨៨៨ ឆ្នេរអូរឈើទាលបានឧបត្ថមថវិកាចំនួន ៥,០០០ដុល្លា, លោកឧកញ៉ា ខូវ ប៉ោស៊ាង និងលោកជំទាវ បានឧបត្ថម្ភមីចំនួន ១០០កេះធំ, លោកឧកញ៉ា គិត ប៊ុន និង លោកជំទាវ បានឧបត្ថម្ភមីចំនួន ៥០កេះធំ, លោកឧកញ៉ា គុយ ណាត បាទឧបត្ថម្ភថវិកាចំនួន ២,៥០០ដុល្លារ, ឯកឧត្តម តុល លន (បុរីលនស៊ីធី) ឧបត្ថម្ភថវិកាចំនួន ២,០០០ ដុល្លារ, ក្រុមហ៊ុន Cambodia Energy Limited បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ៕