កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញបានសហការ ជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ។
អនុវត្តបានចំនួន ០៤គោលដៅលើ០២ក្រុង ស្រុកគឺ ៖ ស្រុករលាប្អៀរ ចំនួន ២គោលដៅ, ស្រុកជលគិរី ចំនួន ២គោលដៅ ក្នុងនោះប្រើប្រាស់កម្លាំងនគរបាលចំនួន ១៦នាក់ និងប្រជាការពារចំនួន០៥នាក់ ។
ជាលទ្ធផល កម្លាំងបានធ្វើការអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាល់កុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ បើកបររថយន្តគ្មានខ្សែក្រវាត់ គ្មានស្លាកលេខ កុំអោយប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់ មានចំនួន១៧នាក់ ស្រី០៣នាក់ ៕