កំពង់ចាម ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ។
ក្នុងប្រតិបត្តិការនានៅថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២០ កម្លាំងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន០៨កញ្ចប់ ទូរស័ព្ទចំនួន ០៤គ្រឿង ឧបករណ៍សេព និងសម្ភារ:វេចខ្ចប់មួយចំនួន ។
ករណីនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕