ខេត្តកណ្ដាល ៖ គ្រូដោះអំពើរម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួន ក្រោយពីជនសង្ស័យជាគ្រូរូបនេះ ធ្វើសកម្មភាពរំលោភក្មេងស្រី អាយុ ១៥ឆ្នាំម្នាក់បានសម្រេច ករណីចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១ និង ១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃ ទី១១.ខែ តុលា.ឆ្នាំ២០២០ វេលាចន្លោះម៉ោង ៨និង០០ ព្រឹកដល់ម៉ោង១២.០០នាទីថ្ងៃត្រង់.នៅផ្ទះជនសង្ស័យស្ថិតក្នុង ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា​ ជនសង្ស័យ ឈ្មោះ យឿន យឿ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន)។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិរាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម្តាយឈ្មោះ មុំ ស៊ួន អាយុ៣៧ មុខរបរកម្មការិនី រោងចក្រ។

ប្រភពដដែលបន្តថា ៖ កាលពីវេលាកើតហេតុខាងលើម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ មុំ ស៊ួន បានមកដោះអំពើនៅផ្ទះជនសង្ស័យ.ហើយបន្ទាប់មកជនសង្ស័យបានប្រាប់ស្រ្តីជាម្តាយជនរងគ្រោះ​ថា​ អោយនាំកូនស្រីមកដោះអំពើរ.បើមិនមកអំពើ នឹងប្រសិទ្ធីទេ.អំពើរនឹងឡងមកលើកូនហើយ។ ដោយជឿតាមគ្រូ ភ្លាមនោះ​ស្ត្រីជាម្ដាយ ក៏នាំក្មេងស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើរ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះ.និងម្តាយជនរងគ្រោះឡើងលើផ្ទះ.ហើយអោយក្មេងស្រីរងគ្រោះដោះអាវចេញអោយស្លៀកសារុង.​រួចអោយម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤ទៅ៥ម៉ែត្រដោយអង្គុយតាំងសមាធិហើយអោយបែមុខចេញ ភ្លាមនោះជនសង្ស័យក៏ធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ.និងច្របាច់ដោះហើយរំលោភទៅលើជនរងគ្រោះបានសំរេចតែម្ដង ដោយគំរាមមិនអោយក្មេងស្រីរងគ្រោះស្រែកទេ បើមិនដូច្នោះទេអំពើរនឹងកាច់ស្លាប់ទាំងគ្រួសារ ក្រោយពីកើតហេតុរួចជនរងគ្រោះពុំបានប្រាប់ម្តាយខ្លួនអោយដឹងទេ។

រហូតដល់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១​ខណៈដែលម្តាយចេញពីធ្វើការរោងចក្រ​វិញ.ក្មេងស្រីរងគ្រោះ​បានប្រាប់នូវរឿងរ៉ាវដែលគ្រូដោះអំពើរ បានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេកព្រោះខ្លាច មានកូនទើបដាច់ចិត្តប្រាប់ទៅនូវហេតុការណ៍ខាងលើអោយម្តាយដឹង។ ក្រោយពីម្តាយជនរងគ្រោះបានដឹង.រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលស្រុកលើកដែក ។

ក្រោយពីសាកសួរជនរងគ្រោះរួចមក.កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក.បានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕