​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មនោ​រម្យ​ និង​កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​៧​មក​រា​ បាន​ចុះ​ល្បាត​នៅ​ចំណុច​ផ្លូវ​១០៩​ ភូមិ​២​ បាន​ឃាត់​ ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ពី​បទ​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ជនសង្ស័យ​ ឈ្មោះ​ ឡាំង​ លាភ​ ភេទ​ប្រុស ​អាយុ ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​សំណង់​ មាន​ទីលំនៅ​ ភូមិ​ល្វាឯម​ ឃុំ​ល្វាឯម​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) ​ឃាត់ខ្លួន​នៅ​ថ្ងៃ ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៣​និង​១៥​នាទី​ ។​ ​

វត្ថុ​តាង​និង​សម្ភារៈ​ដកហូត​មាន​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ ៕