ភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ០០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបន្តដឹកនាំអនុប្រធាននាយកដ្ឋាន និងមន្ត្រីបម្រើការងារតាមការិយាល័យ ចំណុះនាយកដ្ឋាន ធ្វើការប្រមូលផ្តុំកម្លាំង ដើម្បីត្រៀមទទួលបទបញ្ជាថ្មីៗ ពីថ្នាក់លើ នៅបរិវេណនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ៕