ព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាគ្រឿងចក្រ កាយស្តារប្រឡាយនៅក្បែរស្ថានីយចម្រោះទឹកស្អាត ស្ថិតនៅសង្កាត់លេខ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅតាមតំបន់ទំនាបមួយចំនួន ស្ថិតភូមិសាស្រ្តក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កុំឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យអំពី ស្ថានភាពអាកាសធាតុជាប់ជាប្រចាំ នៅពេលមានជំនន់ទឹកភ្លៀង យើងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ទន្ទឹមនោះក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមកម្លាំងសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ មកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕