នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងតំណាងដ៏ខ្ពង់ខ្ពស់បំផុត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចែកជូនបងប្អូនប្រជារាស្ត្រទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ៤៧៦ គ្រួសារ មកពីស្រុក សំរោងទងចំនួន១៥២គ្រួសារ   និងក្រុងច្បារមន ៣២៤គ្រួសារ  ។

កម្មវិធីនេះ  ប្រព្រឹត្តទៅនៅចំណុចទំនប់ទ្វារទឹករលាំងជ្រៃស្ថិតក្នុង ភូមិកាហែង  ស្រុក សំរោងទង    ខេត្ត កំពង់ ស្ពឺ

នៅពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម  សុខុម  ប្រធាន ក្រុមប្រឹក្សា ខេត្ត  ឯកឧត្ដម  វ៉ី  សំណាង  អភិបាល នៃគណៈអភិបាលខេត្ត ប្រធាន មន្ទីរ ជុំវិញ ខេត្ត  អភិបាល ស្រុក  និងក្រុង  អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនទៀតផង។

ឯកឧត្តម គុយ សុផល បានប្រសាសន៍ ព្រះករុណជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ព្រះរាជទ្រព្យ ចូលរួមទុក្ខលំបាកជាមួយប្រជារាស្ត្រផងដែរ។

ព្រះរាជអំណោយ ដែលចែកជូននាពេលនេះរួមមាន អង្ករ ១ប៉ាវស្មើនឹង ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ សាប៊ូ ឃីត ១កញ្ចាប់ អាវយឺតមួយ និងថវិកា ៤០ ម៉ឺនរៀលផងដែរ៕