​ប៉ៃលិន​ ៖​ ថ្ងៃអាទិត្យ​ ០២​កើត​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០២០​ លោក​ ឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ដ​ប៉ៃលិន​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ស្នងការ​ អមដំណើរ​ឯកឧត្តម​ ផា​ន់​ ចាន់​ធុ​ល​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ឯកឧត្តម​ ចេ​ង​ ញ៉ា​ញ់​ អភិបាលរង​ខេត្ត​ប៉ៃលិន​ លោក​ជំទាវ​ ជា​ លាភ​ អភិបាលរង​ខេត្ត​ប៉ៃលិន​ ឯកឧត្តម​ ហុ​ក​ សុផល​ អភិបាលរង​ខេត្ត​ ប៉ៃលិន​ និង​ក្រុម​កា​ងារ​ ចុះ​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​រង​គ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​ ០២​ឃុំ​ ក្នុងស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

-​ឃុំ​សាលា​ក្រៅ​ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ០៥​ភូមិ​ ស្មើនឹង​ ៨៧​គ្រួសារ​ នៅ​ចំណុច​បន្ទាយ​ស្រែ​ម្អម​ ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​ អំ​ណោ​យ​ទទួល​បាន​ក្នុង​គ្រួសារៗ​មាន​៖​ -​អង្ករ​ចំនួន​ ១០​គីឡូក្រាម​,​ -​មី​ចំនួន​ ០១​កេស​,​ -​ត្រីខ​ចំនួន​ ០១​យួរ​។​

​ឃុំ​ស្ទឹង​ត្រង់​ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ០៩​ភូមិ​ ស្មើនឹង​ ៣២៨​គ្រួសារ​ នៅ​ចំណុច​ផ្ទះ​លោក​មេ​ភូមិ​ទំនប់​ និង​ភូមិ​ភ្នំ​ព្រាល​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​ ​អំណោយ​ទទួល​បាន​ក្នុង​គ្រួសារ​មាន​៖​ -​អង្ករ​ចំនួន​ ១០​គីឡូក្រាម​,​ -​មី​ចំនួន​ ០១​កេស​,​ -​ត្រីខ​ចំនួន​ ០១​យួរ​ ៕